ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា បានរលាយបាត់ ខណៈវិសម្ពាធទាប (Tropical Depression) នៅលើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) និងរំកិលចូលទៅក្នុងឈូងសមុទ្រតុងកឹង ហើយព្យុះនេះពុំមានឥទ្ធិពលផ្ទាល់ មកលើប្រទេសកម្ពុជាទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ តំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរលាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៤០% ទៅ ៥០%៕

