ភ្នំពេញ៖ ឆ្នាំនេះគឺជាខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់និងផ្លូវ” ហើយក៏ជាខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជាចិន។ ១០ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង ”ខ្សែក្រវាត់និងផ្លូវ” រវាងកម្ពុជានិងចិន ទទួលសមិទ្ធផលជាផ្លែផ្កា គម្រោង”ខ្សែក្រវាត់និងផ្លូវ”ជាតំណាងមួយហើយមួយទៀត បានក្លាយជាសក្ខីភាពនៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាចិន។
ក្នុងនាមជាគម្រោងគាំទ្រសំខាន់នៃ”សហគមន៍ជោគវាសនារួមកម្ពុជាចិន” ផ្សារភ្ជាប់យ៉ាងស្អិតរមួតនូវមិត្តភាពដែកថែប នៃប្រទេសទាំងពីរកម្ពុជាចិន អនុវត្តការរួមគ្នាស្វែងរកសន្តិភាព ការអភិវឌ្ឍន៍ ជីវិតនិងអនាគតស្រស់បំព្រង នៃប្រជាជនប្រទេសទាំងពីរ។
វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានរៀបចំកម្មវិធី ទទួលបទពិសោធន៍ទីតាំងថ្មីនៃ ”ខ្សែក្រវាត់និងផ្លូវ” កម្ពុជាចិន ក្នុងឱកាសនៃការដាក់សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។ កម្មវិធីនេះប្រើចក្ខុវិស័យក្នុងស្រុក ជំនាញ អន្តរជាតិ បង្ហាញយ៉ាងរស់រវើកអំពី អត្ថប្រយោជន៍ដែលការកសាង ”ខ្សែក្រវាត់និងផ្លូវ” នាំមកជូនប្រជាជនក្នុងស្រុក ជំរុញការខិតខំប្រឹងប្រែងជាក់ស្ដែង ដើម្បីវិបុលភាពរួមនៃគ្រប់ប្រទេស និង សមិទ្ធផលដែលទទួលបាន។
មុនថ្ងៃកម្មវិធីដាក់សម្ពោធ មានអញ្ជើញតារាល្បី តាមអិនធឺណែតខ្មែរនិងចិន មកទទួលបទពិសោធន៍នៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយប្រើប្រាស់សកម្មភាពផ្សេងៗ ដូចផុសអត្ថបទរូបភាព ថតវីដេអូvlog ផ្សាយផ្ទាល់តាមហ្វ៊េសប៊ុកជាដើម អំពីការទទួលបទពិសោធន៍ និងទស្សនកិច្ចនៅគម្រោងសំខាន់នៃ”ខ្សែក្រវាត់និងផ្លូវ” ទាក់ទាញប្រិយមិត្ត និង មហាជនមកទទួលបទពិសោធន៍ បន្តគ្នានៅពេលក្រោយ ព្រមទាំងចូលរួមក្នុងការពិភាក្សា ប្រធានបទពាក់ព័ន្ធនៅលើអិនធឺណែត។
នៅថ្ងៃកម្មវិធីដាក់សម្ពោធ មានរៀបចំឱ្យមានផ្ទាំង បង្ហាញសម្រាប់ចុះហត្ថលេខា និង ផ្ទាំងថតរូបទទួលបទពិសោធន៍ វត្ថុអនុស្សាវរីយ៍ ជាដើម សម្រាប់កម្មវិធី “ទទួលបទពិសោធន៍ទីតាំងថ្មី នៃខ្សែក្រវាត់និងផ្លូវកម្ពុជាចិន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន អញ្ជើញភ្ញៀវកិត្តិយស ភ្ញៀវទេសចរ ប្រព័ន្ធផ្សព្វផ្សាយ មហាជន និង តារាអិនធឺណែតល្បីៗខ្មែរនិងចិន មកទស្សនាថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងចាត់ចែងការងារផ្សព្វផ្សាយ ព័ត៌មានសម្ភាសន៍នៅទីតាំងផ្ទាល់៕