ព័ត៌មានជាតិ

ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ម៉ឹង​ កុម្ភៈ​ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ

ឧត្តម​សេនីយ៍​ឯក​ ម៉ឹង​ កុម្ភៈ​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃថ្ងៃខួបកំណើត គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

សូមគោរពជូនពរ សម្តេចមហា​បវរធិបតី និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

To Top