ភ្នំពេញ៖ លោកស្រី ចាយ ចន្ទរ៉ានី ឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ភរិយារបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រគេនរថយន្តមួយគ្រឿងជូនព្រះចៅអធិការវត្តជ្រោះតូច ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួយសម្រួលដល់មធ្យោបាយធ្វើដំណើរ ៕





