ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ​ជាង១ម៉ឺននាក់​ នៅកំពង់ចាម

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល​ ជាមួយកម្មករ និយោជិត​ ចំនួន​​ ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាន នៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម​ភាគច្រើនជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧ រោងចក្រដេរស្បែកជើងចំនួន៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន​១ និងរោងចក្រតម្បាញចំនួន១​​ ។

នេះគឺជាលើកទី៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល​ ជាមួយកម្មករតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី កម្ពុជា៕

To Top