ព័ត៌មានជាតិ

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះបង្ក្រាបករណីផលិតវីដេអូអាសអាភាស ចាប់ខ្លួនជនជាតិចិន-ខ្មែរជិត៣០នាក់

ភ្នំពេញ ៖ កងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន បានបើកប្រតិបត្តិការចុះបង្ក្រាបករណីផលិតវីដេអូអាសអាភាស (រឿងសិច) ដោយចាប់ខ្លួនបានទាំងជនជាតិនិងខ្មែរចំនួន២៩នាក់ដែលភាគច្រើនជនជាតិចិន ។

បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ប្រតិបត្តិការនេះបានធ្វើឡើងនាម៉ោង៧យប់នាថ្ងៃ២៤ តុលា នៅចំណុចអាគារ WOWNOW ស្ថិតលើផ្លូវ៣១០ ក្នុងភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

ករណីបង្ក្រាបនេះដែរ មិនបានសហការជាមួយសមត្ថកិច្ចជាម្ចាស់ដែនដីទេ ៕

To Top