ព័ត៌មានជាតិ

បិទចរាចណ៍ផ្លូវទឹក ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានព្រែកសំរោង ពីថ្ងៃ២៨-២៩ តុលា

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានសម្រេចបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្តោយទន្លេបាសាក់ ចាប់ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។

ការបិទផ្លូវទឹករយៈពេល២ថ្ងៃនេះ ដើម្បីរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យខួប លើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខ ៕

To Top