ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ជាវិធានការពង្រឹង ប្រព័ន្ធយុត្តិធម៌

រូបភាពAKP

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង លើកកម្ពស់គុណភាព និង ប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។

នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី នាថ្ងៃ២៧ តុលា ក្នុងកិច្ចពិភាក្សាលើ របៀបវារៈការពិនិត្យ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការ របស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធ តុលាការ សម្តេចធិបតីគូសបញ្ជាក់ថា «ការបង្កើត អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ គឺជាវិធានការមួយ នៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធាន ពន្លឹះទាំងប្រាំដែលខ្ញុំបានដាក់ចេញ ការពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើក ដំបូងនៅថ្ងៃ ២៤ សីហាឆ្នាំ ២០២២ កន្លងទៅ។

សម្តេចធិបតីបន្ដថា ដូច្នេះ របៀបវារៈនេះពិតជាមានសំខាន់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាក្រៅប្រព័ន្ធ តុលាការគឺជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទ ដែលជាកិច្ចការមួយសំខាន់ណាស់ ហើយរាជរដ្ឋាភិបាល អាណត្តិមុន ក៏បានជំរុញ នៅក្នុងការដោះស្រាយនេះ ដើម្បីលើកកម្ពស់គុណ ភាពនិងប្រសិទ្ធភាពនិងភាព រហ័សរហួន នៃការដោះស្រាយវិវាទ។

សម្តេចធិបតីបន្ថែមថា ការបង្កើតការរៀបចំ និង កិច្ចដំណើរការ របស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណង កាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតា មសាលាជម្រះក្តី , គឺបង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់ តែកៀកទៅហ្នឹងប្រជាពលរដ្ឋ និងធានាបាននៅសុខដុមរមនា និងយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតីលើកឡើងទៀតថា ក្រៅពីការដាក់ ចេញនគោលនយោបាយ កម្មវិធីអាទិភាព សម្រាប់ផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ គ្រួសារហានិភ័យកសិករ ការផ្ដល់ការរៀបចំនូវយន្តការសំខាន់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ បញ្ហាផ្សេងៗជាពិសេសឈាន ទៅដល់ការរៀបចំឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពាលរដ្ឋ ដែលត្រូវការផ្តល់សេវាផ្សេងៗ ដែលក្នុងនោះរួម ទាំងសេវាផ្លូវច្បាប់ផងដែរ៕

To Top