ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិតចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមរំលឹកថា ការអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ ដែលមកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យនេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២៩ រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន១ រោងចក្រខារអំបោះ ចំនួន ១ និងរោងចក្របោះពុម្ពលើក្រណាត់ ចំនួន១ ។
នេះ គឺជាលើកទី៧ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយឡើងកាន់ដំណែង ៕

