ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំស្ថាប័នពាក់ព័ន្ធស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជ ដល់ប្រជាកសិករ ដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័ន ពាក់ព័ន្ធ ដែលបានអន្តរាគមទាន់ពេលវេលា ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និង បានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។
សម្ដេចធិបតី គូសបញ្ជាក់ថា «ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករ ដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ»។
លើសពីនេះ សម្ដេចធិបតី ក៏បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ សិក្សាឲ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
