ភ្នំពេញ៖ សហភាពសហជីពយុវជនកម្មករកម្ពុជា បានទទួលជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុនប្រទេសចិនដើម្បីផ្លាស់ប្តូបទពិសោធន៍ការងារ នឹងស្វែងយល់ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) បានទទួលជួបពិភាក្សាជាមួយ លោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co,China នៅក្រុងអ៊ូហាន ខេត្តអ៊ូប៉ី ប្រទេសចិន ដែលជាក្រុមហ៊ុនធំមួយ នឹងមានដៃគូសហការជាច្រើននៅក្នុងប្រទេសចិន និងពិភពលោក ផ្តោតសំខាន់ទៅលើការផ្តល់សំភារៈបរិក្ខា,ការបណ្តុះបណ្តាលវិជ្ជាជីវៈ,ការផ្លាស់ប្តូនិសិត្សធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសចិន។
ឯកឧត្តម ឈុំ វាសនា ប្រធានសហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ហើយក៏បានជួបពិភាក្សាគ្នាពីការផ្លាស់ប្តូបទពិសោធន៍ការងារ នឹងស្វែងយល់ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ឯកឧត្តម ឈុំ វាសនា បានលើកឡើងពីតម្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ននេះគឺ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) មានការខ្វះខាតនៅសំភារៈការិយាល័យ និងកុំព្យូទ័រ ក្នុងដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដល់សមាជិកក្រុមប្រឹក្សាភិបាលសហភាព និងសមាជិកនៅតាមរោងចក្រសហគ្រាស ហើយទៅថ្ងៃខាងមុខឯកឧត្តមបានស្នើឲ្យមានការធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសចិនសម្រាប់ក្រុមប្រឹក្សាភិបាលសហភាពក៏ដូចជាផ្តល់អាហារូបករណ៍ដល់សិក្ខាកាមដែលត្រូវបណ្តុះបណ្តាលជំនាញនៅប្រទេសចិន។
ជាការឆ្លើយតប លោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co,China បានសំដែងនូវការអរគុណចំពោះឯកឧត្តម ឈុំ វាសនា ដែលបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ ស្និតស្នាល និងបានជួយសម្របសម្រួលឲ្យតំណាងក្រុមហ៊ុនបានជួបសំណេះសំណាលជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបាន ធ្វើទស្សនៈនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលជំនាញនានាចំណុះឲ្យក្រសួងការងារផងដែរដើម្បីពិនិត្យនិងស្វែងរកដៃគូរសម្រាប់សហការនាពេលអនាគត់។
លោក Xiao Shu និងលោក Tian Jun បានបញ្ជាក់ថាក្រុមហ៊ុនលោក មានបំណងធ្វើការសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនរបស់លោកបានធ្វើការសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈណាមួយឬច្រើននៅកម្ពុជានាពេលអនាគត់។
នៅចំពោះមុខលោក Xiao Shu បានសន្យាថា លោកនិងផ្តើមឲ្យមានការបណ្តុះបណ្តាលជំនាញជាភាសារចិន តាមអនឡាញដល់សមាជិកសហភាព ជាលើកដំបូង។
បន្តបន្ទាប់ទៀត ក្រុមហ៊ុននឹងផ្តល់ជាសំភារៈក្នុងការបង្រៀនជំនាញកុំព្យូទ័រ និងជំនាញ អាយធី ដល់សមាជិកសហភាព ក៏ដូចជំនាញផ្សេងៗទៀតតាមតម្រូវការជាក់ស្តែងរបស់សហភាព។
លោក Xiao Shu តំណាងក្រុមហ៊ុនចិន បានបញ្ជាក់ថាលោកនិងនាំយកសំណូមពរនិងសំណើរសុំ របស់សហភាព ទៅពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន ហើយលោកនិងផ្តល់ព័ត៌មានត្រឡប់មកវិញក្នុងពេលឆាប់ៗ នៅពេលដែលលោកទទួលបានសេចក្តីសម្រេចណាមួយពីអគ្គនាយកក្រុមហ៊ុន ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឈុំ វាសនា បានសំដែងនូវការអរគុណចំពោះក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co.,China ដែលបានចាត់តាំង លោក Xiao Shu និងលោក Tian Jun មកធ្វើទស្សនកិច្ចសិក្សានិងជួបពិភាក្សាការងារជាមួយសហភាព ហើយបានទទួលយកការសំណូមពររបស់សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC)ទៅពិភាក្សាជាមួយលោកអគ្គនាយកក្រុមហ៊ុន។
លោក Xiao Shu និងលោក Tian Jun បានស្នើសុំភាគីទាំងពីរបង្កើតឲ្យមានទំនាក់ទំនងល្អរវាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co.,China និងសហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) សម្រាប់ការធ្វើកិច្ចសហប្រតិបត្តការល្អ នាពេលអនាគត់។
ភាគីទាំងពីរក៏បានថតរូបនិងបានផ្តល់វត្ថុអនុស្សាវរីយ៏គ្នាទៅវិញទៅមកដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនូវ ទំនាក់ទំនងល្អរវាងភាគីទាំងពីរផងដែរ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន