ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅវៀតណាម ចុងឆ្នាំនេះ

រូបភាពពី៖​ SHS MEDIA

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម នៅក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ។

នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស ជាមួយលោក ដូ ហ៊ុងវៀត អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កាលពីថ្ងៃ២៧ តុលា ។

ក្នុងជំនួបនោះដែរលោកឧបនាយករដ្ឋមន្ត្រី ក៏បានសាទរចំពោះលទ្ធផល កិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសវៀតណាម ដែលបានរួមចំណែកពង្រឹងភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅវៀតណាមផងដែរ៕

To Top