តាកែវ៖ លោក ចន ប៊ុនវណ្ណី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ តំណាងលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានចុះសិក្សាជាក់ស្ដែង លើគម្រោង គម្រោងសាងសង់ស្ពានថ្មី ជំនួស (ស្ពានលោក) ដែលមានទីតាំងស្ថិតនៅភូមិទូលចារ ឃុំសំរោង ស្រុងសំរោង ខេត្តតាកែវ។ ការចុះសិក្សានេះ ដោយមានការណែនាំ ពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។
ស្ពានលោក នេះ ជាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់តភ្ជាប់ឃុំចំនួន៤ (រវៀង ស្លា សំរោង ជំរះពេន) ក្នុងស្រុកសំរោង ខេត្តតាកែវ៕