ព័ត៌មានជាតិ

មន្ទីរសាធារណការ ខេត្តកណ្តាល ជូនដំណឹង ស្ដីពីការបិទចរាចររថយន្តដឹកទំនិញ ធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

កណ្ដាល៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបិទចរាចរ រថយន្តដឹកទំនិញ ធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចស្តុបតាលន់(កាកបាទក្រហម) ទៅដល់គ.ម ១០+៥៩០ ផ្លូវបំបែកផ្លូវជាតិលេខ២១អា(ផ្លូវកឹមបូរី) ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ០:០០នាទី រំលងអធ្រាត្រ រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បើតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថាការបិទនេះ ដើម្បីរៀបចំពិធីសំណេះសំណាល ជាមួយនិយោជិត កម្មករ កម្មការនីរោងចក្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ផ្ទាំងពាណិជ្ជកម្ម

មន្ទីរសារធារណការ ខេត្តកណ្ដាលបញ្ជាក់ថា រថយន្តធុនធ្ងន់ ដែលចេញពីក្រុងតាខ្មៅ ត្រូវវាងតាមផ្លូវជាតិលេខ២១A ដោយឡែក រថយន្តធុនធ្ងន់ ដែលមកពីស្រុកស្អាង និងកោះធំ ចូលក្រុងតាខ្មៅ សូមផ្អាកចរាចរតាមការកំណត់ខាងលើ នៅចំណុចសាលាស្រុកស្អាង៕

To Top