ព័ត៌មានជាតិ

ប៉ុស្តិ៍ច្រកទ្វា​រអន្តរជាតិ ប៉ោយប៉ែត ចាប់អនុវត្តការងារសាកល្បង​ អំពីការផលិត​ QR CODE បិតលេីប័ណ្ណព្រំដែន​

ភ្នំពេញ៖ មន្រ្តីនគរបាល ប៉ុស្តិ៍ច្រកទ្វា​រអន្តរជាតិប៉ោយប៉ែត​ បានអោយដឹងថា ច្រកនេះ បានចាប់ផ្តើមការអនុវត្តការងារសាកល្បង​ អំពីការផលិត​ QR CODE បិតលេីប័ណ្ណព្រំដែន​ និងការស្កេនទិន្នន័យ ក្នុងប្រពន្ធគ្រប់គ្រង អ្នកដំណេីរលក្ខណ:តំបន់​ និងទ្វេភាគី នាព្រឹកថ្ងៃអង្គារ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ។

ការអនុវត្តនេះ​ ត្រូវលោក​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ អញ្ជេីញចុះត្រួតពិនិត្យការអនុវត្តការងារសាកល្បង​ផងដែរ។ នេះបើតាម លោកឧត្តម អុីវ ចំរើន នាយប៉ុស្តិ៍។

លោកបន្តថា ការសាកល្បងនេះ ដើម្បីឆ្ពោះទៅដាក់ឱ្យប្រើប្រាស់ នាពេលខាងមុខ៕

To Top