ព័ត៌មានជាតិ

កម្ពុជា រកចំណូលបានជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ រយៈពេល ១០ខែ

ភ្នំពេញ ៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧,៨៨២,៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២,៥៧០នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន២,៩២៧,០៣៨ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៦៣,០០៩នាក់។

សូមរំលឹកថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,២០៥,១៤០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

To Top