ព័ត៌មានជាតិ

Update៖ លោក ពូទីន ចុះហត្ថលេខាលើច្បាប់ស្តីពីការលុបចោលសច្ចាប័ន របស់ប្រទេសសន្ធិសញ្ញា ហាមឃាត់សាកល្បងអាវុធុនុយក្លេអ៊ែរ

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា នេះបើយោងតាមឯកសារដែលបានចេញផ្សាយជាផ្លូវការបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីលុបចោលការផ្តល់សច្ចាប័នរបស់ប្រទេសលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ហៅកាត់ថា (CTBT) ។

វិមានក្រឹមឡាំង បានឲ្យដឹងនៅមុននេះថា ការដកខ្លួនរបស់រុស្ស៊ី ចេញពីសន្ធិសញ្ញានេះ នឹងមិនមានន័យថា ការស្តារឡើងវិញនូវការធ្វើតេស្តនុយក្លេអ៊ែរនោះទេ ។

ប្រធានរដ្ឋ Duma Vyacheslav Volodin បានបញ្ជាក់ថា ទីក្រុងម៉ូស្គូ បានរង់ចាំក្រុងវ៉ាស៊ីនតោន ផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះអស់រយៈពេល២៣ឆ្នាំ ប៉ុន្តែសហរដ្ឋអាមេរិក បានបង្ហាញពីវិធីសាស្រ្តមិនទទួលខុសត្រូវរបស់ខ្លួនចំពោះបញ្ហាសន្តិសុខពិភពលោក ។

គួរបញ្ជាក់ថា សន្ធិសញ្ញា CTBT គឺជាកិច្ចព្រមព្រៀងពហុភាគីដែលហាមប្រាមរាល់ការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរដែលធ្វើឡើងក្នុងគោលបំណងសន្តិភាព ឬយោធា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top