ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ អញ្ជើញបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក

រូពភាព៖ DAP News/ ម៉ៅ ដារ៉ាត់

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ វិច្ឆិកានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក “មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក”​ ក្រោមប្រធានបទ​ “ស្រមៃមើលឱកាស” ដែលពិធីនេះធ្វេីឡេីងនៅខេត្តសៀមរាប ។

សូមរំលឹកថា សមាគមកាយឬទ្ធិនារី កម្ពុជា បានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត លើកទី៧ មិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ ស្រមៃមើលឱកាស “ផ្តល់អំណាចដល់កុមារី និងយុវតី” (Imagine Possibilities) នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលដឹកនាំដោយលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ។

មហាសន្និបាតមិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំឃាន់ សម្រាប់សមាគមកាយឬទ្ធិនារីពិភពលោក (WAGGGS) និងជាពិសេសេសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួបជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍភាព និងទទួលដឹងលឺពីសមិទ្ធផលដែលសមាគមមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានកន្លងមក លើកិច្ចការងារជួយ កុមារី យុវតី ស្ត្រីវ័យក្មេង នៅទូទាំងពិភពលោក ឲ្យទទួលបានចំណេះដឹងបទពិសោធន៍ និងលទ្ធភាពសមរម្យអាំចកសាងអនាគត របស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង៕

To Top