ព័ត៌មានជាតិ

ទារកកើតមក មានអវៈយវៈខុសប្រក្រតី ត្រូវមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្រ្គោះ ឱ្យទទួលបានជីវិត ប្រក្រតីឡើងវិញ

ភ្នំពេញ ៖ បើតាមការប្រកាស របស់មន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថា គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន បានធ្វើការវះកាត់ ជួយសង្រ្គោះទារកម្នាក់ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតី ទទួលបានជីវិតប្រប្រតីឡើងវិញ បន្ទាប់ពីបានធ្វើការវះកាត់ ៤លើកដោយលើកទី១ ការវះកាត់យកអវៈយវៈលើ១គូរ (ដៃ)ចេញ, លើកទី២ វះកាត់ ដោយចោះពោះវៀនធំ ដើម្បីឱ្យទារកបន្ទោបង់លាមក តាមចង្កេះ (colostomy)បណ្តោះអាសន្ន, លើកទី៣ ការវះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ ការវះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ ។

ក្រោយការព្យាបាលដោយវះកាត់ ទាំង៤លើករួចមក នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញ ជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី ។

To Top