ព័ត៌មានជាតិ

Update៖ រុស្ស៊ី គ្រោងនឹង បង្កើតសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីបង្កើនការនាំចេញ ទៅកាន់ទីផ្សារបរទេស

រូបភាពពី៖​ AFP

VLADIVOSTOK៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី បានរៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីផ្តល់ការគាំទ្របន្ថែមសម្រាប់សហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា (SMEs) ដែលលក់ផលិតផលរបស់ពួកគេនៅបរទេស ដោយបង្កើនការឧបត្ថម្ភធនទ្វេដងសម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបរទេសក្នុងស្រុក។

សេចក្តីព្រាងច្បាប់ស្តីពីការបញ្ជាទិញនេះបញ្ជាក់ថា ចំនួនអតិបរមា នៃសេវាកម្មដែលមជ្ឈមណ្ឌលគាំទ្រការនាំចេញអាចផ្តល់ជូន សម្រាប់ការដឹកជញ្ជូនផលិតផលទៅក្រៅប្រទេសអាចត្រូវបានកើនឡើងដល់១លានរូប្លែ ស្មើនឹងប្រហែល១០.៨៩០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយក្រុមហ៊ុន ហើយសេវាកម្មទាំងនេះរួមបញ្ចូលទាំងជំនួយក្នុងការដឹកជញ្ជូនទំនិញ ប្រតិបត្តិការផ្ទុក ការតម្រៀប និងការដាក់ស្លាកផលិតផលសម្រាប់ SME ផងដែរ ។

ក្រសួងខាងលើក៏ស្នើឱ្យដាក់ចេញនូវវិធានការបន្ថែម ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលស្ថាបនិក និងអ្នកគ្រប់គ្រងជាស្ត្រី ។ គំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន គឺដើម្បីអមដំណើរការចរចាជាមួយដៃគូបរទេសដោយគិតគូរពីភាពខុសគ្នានៃវប្បធម៌ ។

លោកស្រី Veronika Nikishina អគ្គនាយក នៃមជ្ឈមណ្ឌលនាំចេញរបស់រុស្ស៊ី បានឲ្យដឹងថាមានតែ១ភាគរយ នៃសហគ្រាសធុនតូចនិងមធ្យមរបស់រុស្ស៊ី គឺមានជាង៦០.០០០ក្រុមហ៊ុនបន្តិចបន្តួចក្នុងចំណោម៦លានដែលបាននាំចេញទំនិញរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានថ្លែងទៀតថា សហគ្រាសពី១៣០.០០០ទៅដល់១៤០.០០០មានសក្តានុពលនាំចេញយ៉ាងពិតប្រាកដ ៕ សម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top