ព័ត៌មានជាតិ

កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ វិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ វិច្ឆិកា ។

តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់ លើប្រទេសកម្ពុជា ជាមួយនឹងកម្លាំងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស

១-តំបន់វាលទំនាប ៖
⁃សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី
⁃នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។

២-តំបន់ខ្ពង់រាប៖
⁃សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី

៣-តំបន់មាត់សមុទ្រ ៖
​ ⁃សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី
⁃អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ២០%
⁃ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ និងរលកសមុទ្រមានកម្ពស់ពី ១,៥០-២,០០ម៉ែត្រ ។

ក្រសួងអំពាវនាវ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពធាតុអាកាស ដែលអាចបង្កជាយថាហេតុណាមួយ ៕

To Top