ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” ។

វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី របស់កម្ពុជានាពេលនោះ។ វេទិកាត្រូវបានធនាគារពិភពលោក ទទួលស្គាល់ថាជាយន្ត ការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជន ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានពិន្ទុវាយតម្លៃ សមិទ្ធកម្មខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួន ជាង២០ផ្សេងទៀត ៕

To Top