ព័ត៌មានជាតិ

លោក​ ហេង សួរ អញ្ជើញចូលរួម ក្នុងវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជនលើទី១៩ ក្រោមអធិបតីភាព សម្តេចធិបតី

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារ ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ“ក្រុមជ”នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅវិមានសន្តិភាព ។

ក្នុងពេលថ្លែង បើកវេទិកា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នេះ គឺជាការសន្យា របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

សម្រាប់ប្រមុខ រាជរដ្ឋាភិបាល វេទិកាលើកទី១៩នេះ បានបង្ហាញពីភាព ចាំបាច់របស់រាជរដ្ឋាភិបាល តាំងពីដើមអាណត្តិក្នុងភាព ជាដៃគូជាមួយ វិស័យឯកជន ឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដែលនឹងអាចសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាមហិច្ឆតារួមរបស់កម្ពុជា ៕

To Top