ព័ត៌មានជាតិ

ភ្នំពេញ និងបណ្តាខេត្ត ភាគខាងត្បូងកម្ពុជា អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន បន្តលាតសន្ធឹង គ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុង ឦសានបង្កើនល្បឿន បក់ពីមធ្យមទៅខ្លាំង។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១/ តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាព អតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពី ទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី។ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូង អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច ដែលអាចគ្របដណ្តប់ លើផ្ទៃដីពី ១០% ទៅ ២០%។

២/ តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី។

៣/ តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី ។នៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៥០-១,២៥ម៉ែត្រ៕

To Top