បរទេស ៖ រដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បាននិយាយ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹង ពង្រីក និងបង្កើនការគាំទ្រ របស់ខ្លួនសម្រាប់អ៊ុយក្រែន នៅក្នុងប៉ុន្មាន ឆ្នាំខាងមុខនេះ ។
យោងតាមការចេញផ្សាយរបស់ RT លោកស្រីរដ្ឋមន្ត្រីបានផ្តល់ នូវព័ត៌មានលម្អិតមួយ ចំនួននៃផែនការ លើកលែងតែការសន្យា ចំពោះរដ្ឋាភិបាល ទីក្រុងគៀវ ចំពោះការការពាររដូវរងា នៅក្នុងប៉ុន្មានខែខាងមុខប៉ុណ្ណោះ។
លោកស្រីBaerbock ក៏បានជំរុញ ឱ្យរដ្ឋមន្ត្រីផ្សេងទៀត មិនផ្តោតតែលើអរិភាពថ្មីៗ នេះនៅមជ្ឈិមបូព៌ាដោយសង្កត់ធ្ងន់ថា វានៅតែមានតម្រូវការ ដើម្បីប្រឈមមុខ នឹងបញ្ហាភូមិសាស្ត្រ នយោបាយនៅអឺរ៉ុបផងដែរ។
លោកស្រីបានប្រាប់កិច្ចប្រជុំនេះថា៖ការគាំទ្រ របស់យើងនឹងត្រូវ បានពង្រីកយ៉ាងច្រើន ជាពិសេសសម្រាប់ឆ្នាំក្រោយ ដោយបានព្រមានទីក្រុងម៉ូស្គូកុំឱ្យរំពឹងថា នឹងមានការកាត់បន្ថយជំនួយ របស់សហភាពអឺរ៉ុបដល់ទីក្រុងគៀវ ដែលជាលទ្ធផលនៃ ស្ថានភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
