ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ។
ស្ពានកោះនរា ជាស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ក្នុងខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ។ ស្ពានបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង៨៤៤ម៉ែត្រ និងទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា៤គន្លងរថយន្ត ដោយ២គន្លងទោចក្រយានយន្ត និង២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពាន ស្របច្រាំងទន្លេទាំងសងខាងផងដែរ៕










