ភ្នំពេញ៖ លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យ បានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុក និងចែកចាយផលិតផលសាច់បង្កក ដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-17_14-02-25-768x1024.jpg)
ផលិតផលសាច់បង្កកទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ ៕
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-17_14-02-29-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-17_14-02-35-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-17_14-02-39-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-17_14-02-43-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)