ភ្នំពេញ៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ដែលជាកូនប្រុស ពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួល បានចំណាត់ថ្នាក់លេខ១ លើការប្រឡងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង២,៣៥៨នាក់ មកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-20_11-01-37.jpg)
តាមរយៈបណ្ដាញសង្គមតេឡេក្រាមផ្លូវការ នាថ្ងៃទី២០ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា «កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក» ។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-20_11-01-42.jpg)
សូមបញ្ជាក់ថា កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ បានប្រសូត្រនាពេលព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ដែល បានក្លាយជាចៅប្រុសទី២០ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-20_11-01-45.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)