ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ផ្សព្វផ្សាយគោលការណ៍ ឥណទាន អត្រាការប្រាក់ទាប របស់ ARDB ដល់តំណាងកសិករ ៣១ គ្រួសារ ក្នុងស្រុកខ្សាច់កណ្តាល

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារ ចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយ អំពីគោលការណ៍ឥណទាន អត្រាការប្រាក់ទាប របស់ធនាគារ. ARDB ជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ ស្ថិតក្នុងមូលដ្ឋានឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់ពីបញ្ចប់ ពិធីសំណេះសំណាលរួច នៅរសៀល ថ្ងៃដដែល លោកបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការច្រូត ប្រមូលផលស្រូវ របស់កសិករក្នុងឃុំជ័យធំ និងចុះពិនិត្យមើលការអនុវត្ត គម្រោងក្រោមការគាំទ្រ ឥណទានពីធនាគារ ARDB ដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top