ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនអូប័រល្បឿនលឿន ទៅជួយយកបរទេស ២នាក់ ជួបគ្រោះថ្នាក់​​ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរ ២នាក់ ជាជនជាតិបរទេស ដែលមកលេងកំសាន្តនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ហើយបានជួបគ្រោះថ្នាក់ ដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យរងរបួស យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះទាំងពីរនាក់ ឈ្មោះ Ines krouhi ជនជាតិបារាំង ភេទស្រី បានរងរបួសបាក់ជើងខាងឆ្វេង នឹង ម្នាក់ទៀត ឈ្មោះ Antonie melion ជនជាតិបារាំង ភេទប្រុស រងរបួសរលាត់ដៃជើង​បន្តិចបន្ទួច៕

To Top