ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានត្រៀមរួចស្រេច នូវប្រទីបរបស់ខ្លួន ដែលបានតុបតែងក្បូរក្បាច់រចនា ដ៏ស្រស់ស្អាតសម្រាប់បណ្តែត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ។
សម្រាប់ប្រទីប របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតុបតែងរចនាផ្តោតអំពីអត្ថន័យសំខាន់ៗ ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយបំពាក់ភ្លើងពណ៌យ៉ាងស្រស់ស្អាតដើម្បីជាផ្ទាំងទស្សនីយភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទស្សនា នាឱកាសដ៏មហស្ចារ្យខាងមុខនេះ ។
គួរជម្រាបផងដែរថា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំ២០២៣នេះ មានប្រទីបប្រមាណ៣០ ដែលបានត្រៀម ចូលរួមបណ្តែត ៕