ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រំលឹកសាធារណជន ឱ្យការពារសុខភាពអំឡុង ពេលព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល គ្រួសារ និងសហគមន៍ពីជំងឺឆ្លងនានា ដូចជា ជំងឺរាគរូស ផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺភ្នែកក្រហម ការពុលចំណីអាហារ ពុលស្រា ក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ នឹងត្រូវធ្វេីឡេីងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយរំពឹង នឹងមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួម កំសាន្តព្រះរាជពិធីបុណ្យច្រើនកុះករ។

លើសពីនេះ ក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញៗ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និង សូមជូនពរបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា មានសុខភាពល្អ សុវត្ថិភាព និងចៀសផុតពីជំងឺផ្សេងៗ និងសូមមាន សេចក្តីរីករាយជ្រះថ្លាក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top