ភ្នំពេញ៖នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាខេត្តសៀមរាប លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជា ប្រធាន គណៈកម្មា ធិការ ជាតិ ទន្លេមេគង្គ កម្ពុជា និង ជា សមាជិក ក្រុមប្រឹក្សា គណៈកម្មការ ទន្លេមេគង្គសម្រាប់ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួម បើកកិច្ចប្រជុំ ក្រុ ម ប្រឹក្សា គណៈកម្មការ ទន្លេ មេគង្គ លើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ប្រទេសដៃគូ អភិវឌ្ឍន៍ គណៈកម្មការ ទន្លេ មេគង្គ លើក ទី២៨។
កិច្ចប្រជុំនាពេលនេះមានការចូលរួមពី ប្រធានគណៈប្រតិភូកម្ពុជា លោក តែ ណាវុធ អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិមេគង្គកម្ពុជា លោកស្រី ប៊ូនខាំ វរៈជិត រដ្ឋមន្ត្រីក្រសួង ធនធាន ធម្មជាតិ និង បរិស្ថាន ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ លោកបណ្ឌិត ស៊ូរ៉ាស្រ៊ី គិដធីមុនថុន អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គថៃ លោក ឡឺ កុង ថាញ់ អនុរដ្ឋមន្ត្រីក្រសួង ធនធាន ធម្ម ជាតិ និងបរិស្ថាន សមាជិកបម្រុងក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ តំណាងវៀតណាម លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និង លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទនាជាច្រើនទៀត។
ថ្លែងក្នុងឱកាសបើកកិច្ច ប្រជុំ លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០២៣ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក លោកស្រី ជាគណៈ ប្រតិភូនៃ ប្រទេស សមាជិក គណៈកម្មការទន្លេមេគង្គ តំណាងប្រទេសដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងអ្នក អង្កេតការណ៍ ទាំង អស់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ លើកទី៣០ និងកិច្ចប្រជុំរួមជាមួយ ក្រុមប្រទេស ដៃគូ អភិវឌ្ឍន៍គណៈកម្មការទន្លេមេគង្គលើកទី២៨ ក្នុងឆ្នាំ២០២៣នេះ។
ជាកិច្ចចាប់ផ្តើម ក្នុងនាមក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ លោករដ្ឋមន្ត្រីបានថ្លែងនូវការ អបអរសាទរ និង វាយតម្លៃខ្ពស់ ដល់គណៈកម្មការទន្លេមេគង្គឡាវ ក៏ដូចជារាជរដ្ឋាភិបាលនៃប្រទេសឡាវ ដែលបាន រៀប ចំ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ដោយជោគជ័យ និងបានចេញនូវសេចក្តី ថ្លែង ការណ៍ វៀងចន្ទ កាលពីក្នុងខែមេសាកន្លងទៅនេះ។
ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាក៏ បានសម្តែង នូវ ការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនាយកប្រតិបត្តិ និងលេខាធិការដ្ឋានគណៈកម្មការ ទន្លេ មេគង្គ ចំពោះការសម្រប សម្រួល កិច្ចសហប្រតិបត្តិកា រ ក្នុងចំណោមប្រទេសតាមដងទន្លេ និងធ្វើឱ្យ ការងារគណៈកម្មការទន្លេមេគង្គមាន វឌ្ឍន ភាពរីកចម្រើនទៅមុខ។
លោករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាបានលើកឡើងថា នៅក្នុង កិច្ចប្រជុំកំពូលបានទទួលស្គាល់ នូវឱកាស និង បញ្ហា ប្រឈមដែលកើតមានក្នុងអាងទន្លេមេគង្គ និង បានកំណត់នូវអាទិភាពចំនួនប្រាំពីរ ដើម្បីដោះ ស្រាយ បញ្ហាប្រឈមទាំងនោះ ។ សម្រាប់ឆ្នាំបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ក្រុមប្រឹក្សាត្រូវ មាន ការ ចាប់អារម្មណ៍ ជាពិសេស ចំពោះ លទ្ធផលនៃផែនការបុរេសកម្មថ្នាក់តំបន់ និងគំនិតថ្មីៗ សម្រាប់ គម្រោង វិនិយោគរួមគ្នា ដែលនឹង នាំ មកនូវ អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រទេសតាមដងទន្លេ និងដោះស្រាយ នូវបញ្ហាប្រឈម នៃការប្រែប្រួល អាកាស ធាតុ។
ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការ លោករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះការ បន្តការ គាំទ្រ ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីដៃគូអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គសម្រាប់ ផែនការអាទិភាព និងសកម្មភាពជាយុទ្ធសាស្ត្រនានា ដើម្បីរក្សាអាងទន្លេមេគង្គ ប្រកបដោយ ចីរភាព។
លោករដ្ឋមន្ត្រីក៏ បាន វាយតម្លៃខ្ពស់ចំពោះប្រទេស ដៃគូសន្ទនា នៅក្នុង សកម្មភាពរួមគ្នា ការសន្ទនា ការផ្លាស់ប្តូរ ការចែក រំលែក ព័ត៌មាននិងទិន្នន័យ ដែលបង្ហាញពីការជឿទុកចិត្តគ្នាយ៉ាងជ្រាល ជ្រៅ ជាពិសេស ការប្តេជ្ញា ចិត្ត ឥត ងាករេ របស់ ប្រទេសចិន និងមីយ៉ាន់ម៉ា ក្នុងការពង្រឹង កិច្ចសហ ប្រតិបត្តិការជា មួយ គណៈកម្មកា រទន្លេមេគង្គ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនឹង បង្ហាញនូវព័ត៌មានបច្ចុប្បន្នភាពនៃវឌ្ឍនភាព ស្តីពីរបាយការណ៍ ស្ថានភាព អាងទន្លេឆ្នាំ២០២៣ របស់គណៈកម្មការទន្លេមេគង្គ ដែលនឹងផ្តល់នូវរូបភា ពរួមនៃស្ថានភាព អាង ទន្លេ មេគង្គ ដោយរាប់បញ្ចូលទាំងស្ថានភាពនាពេលកន្លងមក ពេលបច្ចុប្បន្ន និងនិន្នាការ នៃសុខភាពអេកូឡូស៊ី ស្ថានភាពសង្គម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោម បណ្តា ប្រទេសក្នុងអាងទន្លេ និងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តនីតិវិធីគណៈកម្មការទន្លេមេគង្គ សកម្មភាព សម្រាប់បណ្តាញពិនិត្យតាមដានទន្លេ និងស្ថានភាពជលសាស្ត្រ ឧតុនិយមនិងបរិស្ថាន នៅក្នុងអាងទន្លេ មេគង្គ ក្រោមក្នុងឆ្នាំ២០២៣។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រូបរាង និងទ្រង់ទ្រាយ នា ពេល អនាគតរបស់អាងទន្លេគឺ អាស្រ័យ លើ វិសាលភាពនៃកិច្ចសហប្រតិបត្តិការ ការបង្កើតផ្លូវរួមគ្នា ការអនុវត្តយុទ្ធសាស្ត្រដែលបាន ដាក់ ចេញ និងការ បង្កើតផែនការដែលអាចធ្វើសកម្មភាពរួមជាមួយគ្នា។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ នូវ ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ បន្តកិច្ចសហការ និងការធ្វើការរួមគ្នាជាមួយបណ្តា ប្រទេសមេគង្គ ផ្សេង ទៀត សម្រាប់ការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយចីរភាព និងមានភាពធន់៕