ភ្នំពេញ៖ យោងតាមសារអបអរសាទរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើបណ្តាញសង្គមនានានៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា “ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី ។
ប្រាសាទអង្គរ ឬប្រាសាទអង្គរ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា បានយកឈ្នះទីក្រុង Pompeii នៃប្រទេសអ៊ីតាលី ហើយក្លាយជាអច្ឆរិយៈទី៨ របស់ពិភពលោក។ នេះបើតាមការផ្សាយដោយគេហទំព័រ Time of India Travel នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ។
សូមបញ្ជាក់ថា អច្ឆរិយៈទី៨ នៃពិភពលោក គឺជាចំណងជើងក្រៅផ្លូវការ ដែលផ្តល់ឱ្យអគារ ឬគម្រោង ឬការរចនាថ្មីៗ ក្នុងចំណោមអគារ ស្ថាបត្យកម្មផ្សេងៗទៀត។ ប្រាសាទអង្គរ ត្រូវបានសាងសង់ឡើង ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
