ព័ត៌មានជាតិ

កម្ពុជា ធ្វេីជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែ អាស៊ានលេីក​ទី៩​ និងកិច្ចប្រជុំពាក់ព័ន្ធ​

ភ្នំពេញ៖ លោក កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល​ និងលោក កៅ​ គឹមហួន​ អគ្គលេខាធិការអាស៊ាន​ បានអញ្ជេីញចូលរួមបេីកកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលេីក​ទី៩​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ក្រោមមូលបទ​ “ជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព” ដោយមា​នការចូលរួមពីបណ្តារដ្ឋមន្រ្តីរ៉ែអាស៊ាន​ រដ្ឋមន្រ្តីរ៉ែ​ទីម័រខាងកេីតជាអ្នកតាមដាន លេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនា​ និងអង្គការអន្តរជាតិមួយចំនួនទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅអស់រយះពេល​ ៣ថ្ងៃ​ ចាប់ពីថ្ងៃទី២១​ ដល់២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅសណ្ឋាគារសុខាភ្នំពេញ។

ជាលទ្ធផល​ អង្គប្រជុំបានអនុម័តលេីឯកសារមួយចំនួន​ដេីម្បីជាផែនទីបង្ហាញផ្លូវក្នុងកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន​ ក៏ដូចជាសក្ខីភាពក្នុងការតាំងចិត្តរួមគ្នាសំដៅលេីកកម្ពស់ការអភិវឌ្ឍវិស័យរ៉ែអាស៊ាន​ ដែលមានដូចខាងក្រោម៖

១.​ សេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ាន​ លេីកទី៩
២.​ សេចក្តីប្រកាសស្តីពីការជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព
៣.​ ឯកសារយុទ្ធសាស្រ្តស្តីពីការស្វែករុករករ៉ែអាស៊ាន​ (ចេញផ្សាយលេីកទី១​ ឆ្នាំ២០២៣)
៤.​ ឯកសារគោលការណ៍របស់អាស៊ានលេីការអភិវឌ្ឍវិស័យរ៉ែប្រកបដោយចីរភាព
៥.​ ឯកសារសិក្សាលេីខ្សែចង្វាក់តម្លៃរ៉ែសំខាន់ដេីម្បីការផ្លាស់ប្តូរតំបន់អាស៊ានឆ្ពោះទៅអនាគតដែលបញ្ចេញកាបូនទាប
៦.​ ឯកសារសិក្សាលេីទស្សនវិស័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន៕

To Top