ព័ត៌មានជាតិ

រថយន្តសង្រ្គោះ៧០គ្រឿង របស់ក្រសួងសុខាភិបាលត្រូវបានដាក់ពង្រាយនា ថ្ងៃបុណ្យអុំទូក

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសពីបណ្តាញក្រុមគ្រូពេទ្យផ្តល់សេវាសង្រ្គោះបន្ទាន់សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ដោយក្នុងនោះបានត្រៀមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ៧០គ្រឿង រថយន្តគ្លីនិចចល័ត៤គ្រឿង និងបោះតង់ពិនិត្យសុខភាព២៤ម៉ោង ចំនួន១២កន្លែង៕

To Top