ភ្នំពេញ៖ ទឹកបរិសុទ្ធចំនួន ៥ ០០០ កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។

ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណុរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា ដែលបានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ៥,០០០ កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ។

លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរជូនដល់មន្ត្រីរាជការ និងកងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញ តួនាទី-ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនា កំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
