ព័ត៌មានជាតិ

អគ្គស្នងការ ដ្ឋាននគរបាលជាតិ បង្ហាញលេខទូរសព្ទ៥ខ្សែ សម្រាប់ប្រជាពលរដ្ឋ ត្រូវការជំនួយ ក្នុងពិធីបុណ្យអុំទូក

ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានដាក់បង្ហាញលេខទូរសព្ទ ទំនាក់ទំនងចំនួន៥ខ្សែ នៅពេលប្រជាពលរដ្ឋ ត្រូវការជំនួយ និងរាយការណ៍ពីបទល្មើសផ្សេងៗ ។

អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋ ត្រូវការជំនួយ សូមទំនាក់ទំនងមកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានលេខទូរសព្ទ ដូចខាងក្រោម៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161 ៕

To Top