ព័ត៌មានជាតិ

បេក្ខជនជ័យលាភី ប្រកួតប្រជែងផលិតវីដេអូខ្លី «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» ថ្លែងអំណរគុណ​ អភិបាលខេត្តព្រះសីហនុ ចំពោះដំណើរកម្សាន្ត​ នៅម៉ាហ្វីយ៉ារីសត

ភ្នំពេញ៖ បេក្ខជនជ័យលាភី ក្នុងការប្រកួតប្រជែងផលិតខ្សែវីដេអូខ្លី​​​​ ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ព្រមទាំងអ្នកឧកញ៉ា ទៀ វិចិត្រ ចំពោះការកម្មវិធីដំណើរកម្សាន្ត ចំនួន ០១យប់ ០២ថ្ងៃ​ នៅម៉ាហ្វីយ៉ារីសត ក្រុងកោះរ៉ុង ។

ថ្នាក់ដឹកនាំកម្មវិធី នឹងតាងនាមបេក្ខជនជ័យលាភី ​សូមគោរពថ្លែងអំណរគុណ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីដំណើរកម្សាន្ត ចំនួន ០១យប់ ០២ថ្ងៃ នៅក្រុងកោះរ៉ុង ជូនបេក្ខជនជ័យលាភី ក្នុងការប្រកួតប្រជែងផលិតខ្សែវីដេអូខ្លី​​​​ ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»។

ក្នុងនោះ ក៏សូមថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី ដែលបានជួយឧបត្ថម្ភ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងហូបចុក ដោយការទទួលរាក់ទាក់ដ៏កក់ក្តៅ នៅម៉ាហ្វីយ៉ារីសត ក្រុងកោះរ៉ុង សម្រាប់ក្រុមការងាររដ្ឋបាលខេត្ត និងបេក្ខជនជ័យលាភី របស់យើងទាំងអស់គ្នា។

សូមគោរពជូនពរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងអ្នកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ សមជួបប្រទះ តែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top