ព័ត៌មានជាតិ

សម្តេចធិបតី នឹងអញ្ជើញ បើកការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនី តាតៃលើ ខេត្តកោះកុង នាថ្ងៃស្អែក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

សូមរំលឹកថា ទំនប់វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ជា​គម្រោង​មួយ ​ដែលប្រើ​ប្រភពទឹក​ស្ទឹង​ចំនួន ២ ​គឺ​ ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់​២ កាត់​ស្ទឹង​ទាំង​២ បង្កើតជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក​ ដែលមាន​អានុភាព​សរុប ១៥០​មេ​ហ្គា​វ៉ា​ត់​។

ក្នុងនោះ ការកសាងទំនប់វា​រី​អគ្គិសនី ​ស្ទឹង​តា​តៃ​លើនេះផងដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាព ទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅ យុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាព ប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ​ ៕

To Top