ព័ត៌មានជាតិ

វេទិកាមិត្តភាព និងសន្តិភាព ស្តីពីខ្លាឃ្មុំផេនដា Basi ឆ្នាំ២០២៣ បានបើកធ្វើ នាថ្ងៃទី២៨ ខែវិច្ឆិកា

ថ្ងៃទី២៨ ខែវិច្ឆិកា វេទិកា មិត្តភាព និងសន្តិភាព ស្តីពីខ្លាឃ្មុំផេនដា Basi ឆ្នាំ២០២៣ ដែលសហការរៀបចំ ដោយសមាគមទំនាក់ទំនងមិត្តភាព អន្តរជាតិចិន និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុង Dujiangyan ខេត្ត Sichuan ។ លោកChengGuoping អនុប្រធានសមាគម ទំនាក់ទំនងមិត្តភាព អន្តរជាតិចិន និងលោកស្រីXingBo អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន អញ្ជើញចូលរួមវេទិកា និងថ្លែងសុន្ទរកថា ។

វេទិកាលើកនេះធ្វើឡើង ក្រោមប្រធានបទ “ការប្រាស្រ័យទាក់ទងដោយមេត្រីភាព ចែករំលែកសន្តិភាព” ឥស្សរជន មិត្តភាព ដែលមកពីសហរដ្ឋអាមេរិក និងអ៊ីតាលី ជាដើម អ្នកទទួល ខុសត្រូវ នៃស្ថាប័នខេត្ត Sichuan ដូចជានាយករដ្ឋាន បរិស្ថានអេកូឡូស៊ីជាដើម អ្នកជំនាញបញ្ញវន្ត និងតំណាង នៃអង្គការពាក់ព័ន្ធចំនួន២០០ នាក់ បានចូលរួមវេទិកានេះ ។

លោកស្រីXingBoបានលើកឡើងថា នាពេលថ្មីៗនេះ ពេលបំពេញទស្សនកិច្ចនៅក្រុង SanFrancisco សហរដ្ឋអាមេរិក លោកXiJinping ប្រធានរដ្ឋចិន បានចង្អុលបង្ហាញ ជាពិសេសថា “ខ្លាឃ្មុំផេនដា គឺជាអ្នកនាំសារមិត្តភាព រវាងប្រជាជនចិន និងអាមេរិក” ។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិននឹងបន្តប្រើយ៉ាងវិជ្ជមាន នូវឧត្តមភាពរបស់ខ្លួន ក្នុងការផ្សព្វផ្សាយ ដោយរួមបញ្ចូលគ្នា ហើយខិតខំក្លាយទៅជាអ្នកប្រាប់រឿងរ៉ាវអំពីខ្លាឃ្មុំផេនដា អ្នកកត់ត្រាអំពីការ អភិរក្សខ្លាឃ្មុំផេនដា និងអ្នកផ្សព្វផ្សាយអំពីវប្បធម៌ខ្លាឃ្មុំផេនដា ។ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន នឹងបន្តរួមចំណែក យ៉ាងសកម្ម សម្រាប់កិច្ច សហប្រតិបត្តិការ ផ្នែកអភិរក្សខ្លាឃ្មុំផេនដា បង្កើនថែមមួយកម្រិតទៀត នូវការផ្លាស់ប្តូរនិង សហប្រតិបត្តិការជាមួយអង្គការពាក់ព័ន្ធ ដើម្បីរួមគ្នាបង្កើត សម្ព័ន្ធផ្សព្វផ្សាយអន្តរជាតិ អំពីខ្លាឃ្មុំផេនដា ដែលរួមបញ្ចូល នូវការអភិរក្ស ផ្សព្វផ្សាយចំណេះដឹង ការផលិតខ្លឹមសារ ការផ្សេព្វផ្សាយ វប្បធម៌ និងកិច្ចសហប្រតិបត្តិការ ម៉ាកយីហោច្នៃប្រឌិតថ្មី ផ្នែកវប្បធម៌ ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top