ព័ត៌មានជាតិ

បារាំង ហាមមន្រ្តីរដ្ឋាភិបាល ប្រើប្រាស់កម្មវិធី WhatsApp និង Telegram

រូបភាពពី៖​ AFP

បរទេស៖ បុគ្គលិករដ្ឋាភិបាលបារាំង ត្រូវបានហាមប្រាមជាផ្លូវការពីការប្រើប្រាស់ WhatsApp, Telegram, Signal និងកម្មវិធីផ្ញើសារដែលប្រើយ៉ាងទូលំទូលាយផ្សេងទៀត សម្រាប់ការទំនាក់ទំនងផ្ទៃក្នុងដោយសារតែភាពងាយរងគ្រោះផ្នែកសុវត្ថិភាព, នេះបើតាមកំណត់ហេតុផ្ទៃក្នុងរបស់នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne ដែលទទួលបានដោយទូរទស្សន៍បារាំង BFMTV កាលពីថ្ងៃពុធ ហើយការហាមប្រាមនេះ នឹងចូលជាធរមាននៅថ្ងៃទី ៨ ខែធ្នូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំនួសមកវិញ សមាជិកគណៈរដ្ឋមន្ត្រីត្រូវបានលើកទឹកចិត្តឱ្យប្រើកម្មវិធីផ្ញើសារដែលបានកម្មវិធីជាភាសាបារាំង ដែលកម្មវិធីនោះឈ្មោះ Olvid ដែលមិនដូចដៃគូប្រកួតប្រជែងជាសកលរបស់ខ្លួន មិនត្រូវការស៊ីមកាត ឬលេខទូរស័ព្ទពីអ្នកប្រើប្រាស់ និងបង្កើតទិន្នន័យ ក៏ដូចជាខ្លឹមសារសារ។ កម្មវិធីបារាំង ដែលត្រូវបានគេនិយាយថា មានលក្ខណៈឯកជន និងមានសុវត្ថិភាពជាងដៃគូប្រកួតប្រជែងទាំងនោះ គឺជាវេទិកាផ្ញើសារតែមួយគត់ដែលត្រូវបានផ្តល់វិញ្ញាបនបត្រសុវត្ថិភាព ដោយទីភ្នាក់ងារជាតិបារាំងសម្រាប់សន្តិសុខប្រព័ន្ធព័ត៌មាន (ANSSI)។ កម្មវិធីផ្ញើសារជាភាសាបារាំង មួយផ្សេងទៀត Tchap ក៏ត្រូវបានអនុញ្ញាតផងដែរ។

ច្បាប់នេះគឺស្រដៀងគ្នាទៅនឹងគោលនយោបាយដែលត្រូវបានអនុម័តដោយយោធានៃប្រទេសស្វីស ដែលបានបញ្ជាឱ្យទាហានឈប់ប្រើប្រាស់កម្មវិធីផ្ញើសារដ៏ពេញនិយមចំនួន៣កាលពីឆ្នាំមុន ហើយជំនួសមកវិញឱ្យប្រើ Threema ដែលជាសេវាកម្មផ្ញើសារ ដែលបានអភិវឌ្ឍក្នុងស្រុកសម្រាប់ការជជែកផ្លូវការ និងឯកជន។

កំណត់ហេតុផ្ទៃក្នុង របស់នាយករដ្ឋមន្រ្តីបារាំង លោកស្រី Borne តំណាងឱ្យជុំទី ២ នៃការហាមប្រាមកម្មវិធីសម្រាប់មន្ត្រីសាធារណៈបារាំងនៅឆ្នាំនេះ។ កាលពីខែមីនា រដ្ឋមន្ត្រីក្រសួងសេវាកម្មសាធារណៈ Stanislas Guerini បានប្រកាសថា TikTok និង “កម្មវិធីកម្សាន្ត” ស្រដៀងគ្នានឹងត្រូវហាមឃាត់នៅលើទូរស័ព្ទរបស់រដ្ឋាភិបាល ដោយសារហានិភ័យសុវត្ថិភាពដែលពួកគេបង្ក។ Twitter និង Instagram ក៏ត្រូវបានហាមឃាត់ផងដែរដូចជាការផ្សាយវីដេអូវេទិកា Netflix, ហ្គេម Candy Crush និងកម្មវិធីណាត់ជួប៕ ប្រែសម្រួលៈ ណៃ តុលា

To Top