ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតក្រុមការងារចម្រុះ ទទួល-ដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះសម្ដេចធិបតី

ភ្នំពេញ ៖ ដើម្បីសម្រួលដល់ពលរដ្ឋមានបញ្ហាក្នុងការស្វែងរកដំណោះស្រាយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបា​នចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។

ក្រុមការងារនេះ មានលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចធិបតី ជាប្រធាន ព្រមទាំងអនុប្រធាននិងសមាជិក២៤រូបទៀតមកពីបណ្តាក្រសួង-ស្ថាប័នផ្សេងៗ៕

To Top