ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីវៀតណាម ទស្សនកិច្ចនៅរោងចក្រ ផលិតយន្តហោះរបស់តួកគី, រោងចក្រឧស្សាហកម្មអាកាសចរណ៍ ក្នុងប្រទេសតួកគីថា ក្រុមហ៊ុនចង់ជំរុញ កិច្ចសហប្រតិបត្តិការជាមួយវៀតណាម

VN Express

បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានទៅទស្សនាសិក្ខាសាលាផលិតយន្តហោះ នៅរោងចក្រឧស្សាហកម្មអាកាសចរណ៍ ក្នុងប្រទេសតួកគី ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់លោកទៅកាន់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារ VN Express ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងពិធីទទួលលោក ផាម តំណាងសាជីវកម្មបាននិយាយថា ក្រុមហ៊ុនចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយចាប់ផ្តើមពីគម្រោងនានា ដែលបានដាក់ពង្រាយរួចហើយ។

លោក ផាម មិញជិញ បានសរសើរស្មារតីរបស់ប្រទេសតួកគី នៅពេលនិយាយអំពីការអភិវឌ្ឍន៍ ឧស្សាហកម្មការពារជាតិរបស់ខ្លួន ហើយបាននិយាយថា វិស័យអាកាសចរណ៍របស់ប្រទេសតួកគី បានបំពេញតម្រូវការក្នុងស្រុក និងនាំចេញភាគច្រើន។ លោកក៏បានថ្លែងអំណរគុណប្រទេសតួកគី ដែលបានគាំទ្រឧស្សាហកម្ម ការពារជាតិរបស់វៀតណាម។

លោកបាននិយាយទៀតថា ដើម្បីទំនើបកម្មវិស័យការពារជាតិ វៀតណាមបានចាត់ទុកកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មអន្តរជាតិទាំងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើឱ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យការពារជាតិផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top