ព័ត៌មានជាតិ

សម្ដេចធិបតី ៖ រាជរដ្ឋាភិបាល មិនមែនធ្វើសកម្មភាព តែពេលល្អ ដល់ពេលលំបាក ទុកពលរដ្ឋចោល

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើសកម្មភាព តែពេលល្អ ហើយដល់ពេលលំបាក ទុកប្រជាពលរដ្ឋចោលនោះទេ ព្រោះជាគោលការណ៍ របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោលឡើយ ។

សម្តេចធិបតីលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពី ក្របខណ្ឌកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្តីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយ តបនឹងគ្រោះអាសន្ន» នៅព្រឹកថ្ងៃ៥ ធ្នូ ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ទៅលើ សុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈដាក់ចេញគោល នយោបាយគាំពាំសង្គម។

សម្ដេចធិបតីបញ្ជាក់ថា «រាជរដ្ឋាភិបាល ជាគោលការណ៍ នៅក្នុងស្មារតី មិនទុកអ្នកណាម្នាក់ចោល ដោយមិនយកចិត្ត ទុកដាក់នោះទេ រាជរដ្ឋាភិបាលយើង មិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាជនចោលនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយដែលបុរេសកម្ម នៅក្នុង៤០ឆ្នាំនេះ ប្រវត្តិនៃការតស៊ូរំដោះប្រទេស រហូតទៅដល់ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះ សម្ដេចធិបតីថា កន្លងទៅ រាជរដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយគាំពារសង្គមជាបន្ដបន្ទាប់ ហើយកម្មវិធីនេះ បានជួយប្រជាពលរដ្ឋជាច្រើនមុខព្រួញ ជាពិសេស ឆ្លើយតបទៅនឹងសម្ពាធនានា ដូចជា ជំងឺកូវីដ-១៩ បញ្ហាគ្រោះទឹកជំនាន់ និងបញ្ហាផ្សេងៗទៀត ដែលកើតឡើង ហើយកិច្ចការងារនេះ រាជរដ្ឋាភិបាល នៅតែបន្ដធ្វើ ជាបន្ដបន្ទាប់ទៀតផងដែរ ៕

To Top