ព័ត៌មានជាតិ

ពីរថ្ងៃ អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះពលរដ្ឋនៅកោះរ៉ុង២នាក់ តាមរយៈអូប័រល្បឿនលឿន GTVC ដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣-៤ វិច្ឆិកានេះ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ពលរដ្ឋរស់នៅកោះរ៉ុង២នាក់ ដឹកមកមន្ទីរខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ។ 

តាមរយៈអ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងពីរនាក់នោះ ម្នាក់មានឈ្មោះ ផល សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។ លោក ផល សុធា មានអាការៈ លើសឈាម ត្រូវការមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ 

ដោយឡែកម្នាក់ទៀត មានឈ្មោះ យ៉ូប ម៉ៃ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ជាស្រ្តីមានផ្ទៃពោះ ដែលឈឺពោះសម្រាលកូន ត្រូវការមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យដូចគ្នា ។ 

បច្ចុប្បន្នពលរដ្ឋខ្មែរទាំងពីរនាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូពេទ្យ៕

To Top