ព័ត៌មានជាតិ

អៀរឡង់ ប្ដេជ្ញាបន្តផ្តល់ ជំនួយមនុស្សធម៌ដល់កម្ពុជា ក្នុងវិស័យដោះមីន

" "

ភ្នំពេញ ៖ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលអៀរឡង់ ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភតាមរយៈជំនួយថ្នាក់តំបន់។

ការបញ្ជាក់របស់ទូតអៀរឡង់ ធ្វើឡើងក្នុងជំនួបនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ជាមួយលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ បន្ទាប់ពីលោកស្រីទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

" "

ក្នុងជំនួបនោះលោក ឃួន ផុនរតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋអៀរឡង់ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លា ដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសលើវិស័យដោះមីន និងការអប់រំ។

" "

លោកស្រី Deirdre Ní Fhallúin បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលអៀរឡង់ក្នុងការ បន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភតាមរយៈជំនួយថ្នាក់តំបន់។

ជាមួយគ្នានោះភាគីទាំងពីរ បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ យ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ ទៅវិញទៅមកផងដែរ ៕

To Top