ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព ។

ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិក ចំនួន២៩ ក្នុងនោះមានទាំងគណបក្ស ប្រជាជនកម្ពុជាផងដែរ បានចូលរួម នៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងដោយមានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់ ។

គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ រួមមានដូចជា ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្ស សញ្ញាតិកម្ពុជា, គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធរណរដ្ឋ, គណបក្សហ៊ុនស៊ិនប៉ិច, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្ស កម្លាំប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សខ្មែរអភិរក្ស, គណបក្ស អំណាចប្រជាពលរដ្ឋ, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សខ្មែរអង្គរ, គណបក្សអភិវឌ្ឍន៍កម្ពុជា, គណបក្សមហានគរ, គណបក្សខ្មែរឈ្នះ, គណបក្សកម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ , គណបក្សមូលីណាកា និងគណបក្សចលនាប្រជាធិបតេយ្យ ៕


