ព័ត៌មានជាតិ

ក្រុមហ៊ុន Meta ដាក់ឲ្យដំណើរការ Meta AI អាចបង្កើតរូបភាពសិប្បនិម្មិត បានដោយឥតគិតថ្លៃ

ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនគ្រប់គ្រង បណ្ដាញសង្គមហ្វេសប៊ុក បានដាក់ឲ្យដំណើរការ Meta AI សារជាថ្មី ។ Imagine with Meta AI ជាគេហទំព័រដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់បង្កើតរូបភាព តាមក្តីស្រមៃបានដោយឥតគិតថ្លៃ។ ប៉ុន្តែបច្ចុប្បន្នសម្រាប់កម្ពុជា គេហទំព័របង្កើតរូបសិប្បនិម្មិតនេះមិនទាន់ អាចប្រើប្រាស់បានជាទូទៅនៅឡើយ។

យោងតាមហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ដើម្បីអាចប្រើប្រាស់ Imagine with Meta AI អ្នកប្រើប្រាស់អាចសាកល្បងនូវវិធីសាស្ត្រ ខាងក្រោម៖

១-ប្រើប្រាស់ កម្មវិធី VPN ឬ ប្រើប្រាស់ Browse Brave, Chrome … ដោយ install extensions VPN free ណាមួយដែលអ្នកទុកចិត្ត (អ្នកប្រើប្រាស់អាចសាកល្បងប្រើ “Browsec VPN – Free VPN for Chrome”) រួចបើកដំណើរការ VPN ដើម្បីប្តូរIP ទៅប្រទេសមួយចំនួនដូចជា United States ជាដើម

២-ចូលទៅកាន់គេហទំព័រ Meta IA : https://imagine.meta.com
៣-ធ្វើការបង្កើតគណនីថ្មី ឬជាមួយគណនីហ្វេសប៊ុករបស់អ្នក
៤-វាយបញ្ចូលពាក្យ ឬឃ្លា នៃក្តីស្រមៃរបស់អ្នករួចចុច “Generate” លោកអ្នកនឹងទទួលបានរូបភាព សិប្បនិម្មិតតាមក្តីស្រមៃ និងអាចទាយយកមកប្រើប្រាស់បាន។

គួរបញ្ជាក់ថា បច្ចេកវិទ្យា Artificial intelligence (AI) នេះអាចផ្ដល់អត្ថប្រយោជន៍ ដល់អ្នកប្រើប្រាស់ ប៉ុន្តែក៏ផ្ដល់ហានិភ័យជាច្រើនដល់បុគ្គល និងសង្គមទាំងមូលផងដែរ។ ហេតុដូចនេះ អ្នកប្រើប្រាស់ AI ទាំងអស់ត្រូវប្រើប្រាស់ ប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ ៕

To Top