ភ្នំពេញ ៖ ស្រ្តីម្នាក់ជាអ្នកលក់ដូរនៅមុខព្រះរមរាជវាំង ម្តុំមាត់ទន្លេ បានធ្វើសកម្មភាពចាប់សត្វព្រាបនៅខាងមុខព្រះរមរាជវាំងលក់ឲ្យភ្ញៀវទេសចរមកកម្សាន្ត ដើម្បីយកលែងឲ្យមានសិរីសួស្តី ត្រូវបានកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅសួរនាំ និងអប់រំ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
ស្រ្តីរូបនេះ ឈ្មោះ យឺម សុភ័ក្រ ភេទស្រី មុខរបរ លក់កូនសត្វ នៅខាងមុខព្រះបរមរាជវាំង។
ស្ត្រីខាងលើបានសារភាពថា ខ្លួនពិតជាបានចាប់ព្រាបលក់ឲ្យភ្ញៀវដែលមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ក្នុងព្រាប១ បានតម្លៃ១០០០០រៀល ដើម្បីឲ្យភ្ញៀវយកលែងបានសិរីសួស្តី។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេះ និងបានអនុញ្ញាតគាត់ឲ្យត្រឡប់ទៅផ្ទះវិញ៕